emSAnM)a:v

 Home / emSAnM)a:v

 

       
   

នំប៉ាវៈ​  ម្សៅមី, អំបិល,  ដំបែស្ងួត (E 500ii ),មេដំបែ

របៀបធ្វើសំបកនំៈ(១)- ដាក់ដំបែស្ងួត ១ កញ្ចប់និងស្ករ​ ១០០ក្រ. ចូលក្នុងទឹកដោះគោឆៅ ២០០ម.ល. (ឬទឹកធម្មតា) កូរឲ្យរលាយ រួចចាក់ម្សៅ ៤០០ក្រ.   បន្សល់ទុកម្សៅប្រមាណ ២ ស្លាបព្រាសម្ល សំរាប់ធ្វើ ម្សៅស្រោបពីក្រៅ)។ច្របល់ស្មើដៃ ប្រមាណ ១០ នាទី រួចដាក់ប្រេងឆាមួយស្លាបព្រា, ច្របល់ថែម ១០ នាទីទៀត គឺបានហើយ។ (២)- ផ្អាប់ម្សៅទុកក្នុង ៦០ នាទី។(៣)- យកម្សៅចេញលុញ និងទាញ ជារូបគឹប រួចកាត់ជា ៨​ចំណែក ស្មើគ្នា។បន្ទាប់មកកិនឲ្យសំប៉ែត ដាក់ស្នូលចូលរួច បត់ជា រៀងនំប៉ាវប្រើ ម្សៅសំរាប់ស្រោបពីក្រៅលាប ដើម្បីកុំឲ្យស្អិតដៃ) ដាក់នំលើក្រដាសទ្រាប់។​(៤)- ចំហុយ នំ ដាំទឹកក្នុងឆ្នាំង របួលឲ្យពុះខ្លាំង (ដាក់ទឹក ខ្មេះចូលថែម ២ ស្លាបព្រាដើម្បីនំ ស ជាង)ចំហុយ ប្រមាណ ១០ នាទីបើកគំរបឡើង សំអាតទឹកដែលដក់នៅក្នុង គំរប រួចគ្របឡើងវិញ ចំហុយថែម ១០ នាទីទៀត គឺនំឆ្អិនហើយ។

របៀបធ្វើស្នូលៈ ស្ងោរស៊ុតមាន់ ២ គ្រាប់ឲ្យឆ្អិន បកសំបក កាត់ចេញ ៨ ចំណិត, សាច់ក្រក់មួយដើម កាត់ចេញជា ៨ កង់(ដាក់ដោយឡែក), ខ្ទឹមបារាំងតូច ២ - ៣ មើមនិងប៉េគក់ ៣០០ ក្រ. ចិញ្រ្ចាំរួចពួត ឲ្យអស់ ទឹក។​ លាយ ជាមួយសាច់ជ្រូក ២៥០ក្រ. កិនជាមួយខ្ទឹម, ស្ករ, ប៊ីចេង, ម្រេច, អំបិល, ប្រេងខ្យង។កាត់ក្រដាស ស្តើង ៨ សន្លឹកសំរាប់ទ្រាប់នំ។