ម្សៅនុំអម្បែងខ្ទឹមស្ងួត - ក្លិនដូង

 Home / ម្សៅនុំអម្បែងខ្ទឹមស្ងួត - ក្លិនដូង
  សមាសធាតុ៖ម្សៅអង្ក ម្សៅម៉ី ម្សៅរមៀត និងខ្ទឹមស្លឹកស្ងួត។
ណែនាំវិធីប្រើ៖
យើងបង់កញ្ចប់នៃម្សៅរមៀតនិងខ្ទឹមស្លឹកស្ងួតចូលក្នុង 500g ម្សៅនុំចាក់អម្បែងក្រោយពី នោះយើងលាយចូលនឹង1l-1.1l ទឹកហើយកកូរឲ្យស្មើ។
ប្រលាក់ប្រេងរួចបង់ចូលក្នុងខ្ទះយ៉ាងក្ដៅហើយបង់ខ្ទឹមបារាំង បង្គា សាច់ជ្រូកចូលហើឆាមួយសា បន្ទាប់មកដួសម្សៅបង់ចូលខ្ទះហើយប្រលៀតឲ្យស្មើ ដាក់បន្ថែមសណ្តែកបណ្តុះសណ្តែកខៀវបានចំអិនហើយបង់ទៅក្នុងខ្ទះ។បិទគ្របមកប្រហែលពី៣នាទីដើម្បីសណ្តែកបណ្តុះឲ្យច្អិន។
ពេលបើកគម្របចេញយើងឃើញនុំច្អិនមានពណ៌លឿងនិងស្រួយរួចហើយយើងគួបនុំ មកជាគូរ(មានសណ្ឋានពាក់ កណ្ដាលវង់មូល)ចូកនុំដាក់ចូលចានទៀបហើយហូបផ្សំចូលនឹងបន្លែជ្រលក់នឹងទឹកត្រី។
រីឯម្សៅនៅបន្សល់មកយើងបង់ចូលជាបន្តរហូតដល់ពេលម្សៅអស់រលីង។