សមាសធាតុៈ ម្សៅអង្ករ ; ម្សៅផ្លុង
សេចក្តីណែនាំប្រើប្រាស់ៈ
មើមស្ពៃ ស ឈូសទៅជាសរសៃ (៥០០ក្រ.) ; រួចដាក់អំបិល ១ ស្លាបព្រា (៥ក្រ.)ចូល; កងឲ្យស្មើដើម្បីមើមស្ពៃធូរ សំប៉ែត។ ទុកក្នុង អំឡុង ៥ នាទី រួចលាងនឹងទឹកធម្មតាឡើងវិញ ពួតឲ្យអស់ទឹក។ បង្គារក្រៀមត្រាំក្នុងទឹកឲ្យទុន រួចលាងស្អាត ; ទុកឲ្យស្ងួត។ សាច់ ( ១០០ក្រ.) ស្ងោរឲ្យឆ្អិន ; កាត់តូចៗជាសរសៃ សណ្តែកដៃ (៥០ក្រ.)ស្ងោរឲ្យឆ្អិន លាងស្អាត
១- យកខ្ទះឆាខ្ទឹម ស ; បង្គារក្រៀម; សាច់ ; សណ្តែកដៃ ; បន្ឬាប់ពីនោះដាក់មើមស្ពៃចូលឆាឲ្យឆ្អិន។
២- ដាក់ម្សៅធ្វើនំមើមស្ពៃ ៤០០ក្រ. ចូលក្នុងឆ្នាំង ចាក់ទឹក ៧០០ម.ល. លាយឲ្យស្មើ។ បន្ទាប់ពីនោះ ដាក់លើចង្ក្រាន ដុតភ្លើង កូរម្សៅដល់ពេលម្សៅឆ្អិនខាប់ បិទភ្លើង។បន្តចាក់ចម្រុះបង្គារ ; សាច់ ; សណ្តែក; មើមស្ពៃចូលលាយឲ្យស្មើ។
៣- ដាំទឹកក្នុងឆ្នាំងចំហុយនំឲ្យទឹកពុះខ្លាំង ; ចាក់ប្រេងឆាមួយបន្តិចចូលក្នុងស៊ឹងដាក់ក្នុងឆ្នាំងទឹកពុះ;ចាក់ចម្រុះចូល; ឲ្យ ថែម ម្រេចកិនម៉ត់ (៥ក្រ.) អំបើសកាត់តូចៗ។ចំហុយក្នុងអំឡុង ៣០ នាទីគឺនំឆ្អិនហើយ។ទុកឲ្យនំត្រជាក់ឬចៀនឲ្យលឿងហូបជាមួយនឹងម្ទេសសៀងគឺឆ្ងាញ់ណាស់។